Partner im RedaktionsNetzwerk Deutschland
Ouça {param} na aplicação
Ouça ភ្ញៀវប្រចាំថ្ងៃ na aplicação
(171.489)
Guardar rádio
Despertar
Sleeptimer
Guardar rádio
Despertar
Sleeptimer
Página inicialPodcastsEntrevista
ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

Podcast ភ្ញៀវប្រចាំថ្ងៃ
Podcast ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

juntar

Episódios Disponíveis

0 de 24
  • លោក កង គឹមហាក់៖ គណបក្សខ្មែរស្រឡាញ់ជាតិមានគោលនយោបាយមិនខុសពីអតីតCNRP
    នៅថ្ងៃនេះ អ៊ឹង ប៊ុនថន បានសម្ភាស លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរ​ស្រឡាញ់ជាតិ។ បើតាម លោក កង គឹមហាក់ គណបក្សដែលមាន​ស្ថាបនិកគឺជាអតីតសមាជិកគណបក្សសង្គ្រោះជាតិនេះ គឺមានគោលនយោបាយមិនខុសគ្នាប៉ុន្មានពីគណបក្សដែលត្រូវបានរំលាយនោះឡើយ។
    5/26/2022
    12:35
  • លោក សួស យ៉ារ៉ា៖ «សន្តិភាព»គឺជាខ្យល់អុកស៊ីសែនដែលមនុស្សគ្រប់រូបត្រូវការ
    នៅក្នុងឱកាសនៃការឃោសនារកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចសព្វថ្ងៃមិនបានធ្វើការឃោសនាដោយដង្ហែរក្បួនទ្រង់ទាយធំដូចកាលពីការបោះឆ្នោតមុនៗទេ។ យុទ្ធសាស្ត្របែបនេះ ត្រូវអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បញ្ជាក់ថាគណបក្សប្រជាជនបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងបង្ហាញពីការគោរពដល់គណបក្សផ្សេងទៀត ដែលបានចូលរួមប្រកួតប្រជែង។ ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះឲដឹងថា«សន្តិភាព»គឺជាចំណុចសំខាន់ទី១ ក្នុងចំណោមគោលនយោបាយសំខាន់ៗទាំង៧ចំណុច ដែលគណបក្សលើកយកមករំលេចនៅក្នុងឱកាសនេះ ដោយលោក សួស យ៉ារ៉ា យល់ថាសន្តិភាពគឺជាខ្យល់អុកស៊ីសែនដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។
    5/25/2022
    13:01
  • លោក ញឿន រ៉ាដែន៖ ព្រះអង្គម្ចាស់ចក្រាវុធ ជាក្រដាសសដែលមិនប្រឡូកប្រឡាក់ និងជាក្តីសង្ឈឹមរបស់រាស្ត្រខ្មែរ
    គណបក្ស​ហ្វុនស៊ីនប៉ិច ​ដែលដឹកនាំដោយ​ព្រះអង្គម្ចាស់ ​នរោត្តម ចក្រាវុធ ​ព្រះ​បុត្រា​របស់​សម្តេច​ក្រុមព្រះ ​នរោត្តម រណឫទ្ធិ ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៥​នេះ ​បានចូលរួម​ប្រកួត​ប្រជែង ​ដោយបាន​ដាក់​បេក្ខភាព​នៅតាម​ឃុំ សង្កាត់ ​ប្រមាណ​ជា​ពាក់កណ្តាល ​ក្នុងចំណោម​ឃុំ សង្កាត់​សរុប​ចំនួន​១៦៥២​។ លោក ញឿន រ៉ាដែន ​អ្នកនាំពាក្យ​គណបក្ស​ហ្វុនស៊ីនប៉ិច ​បានថ្លែង​ថា​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​គណបក្ស​ហ្វុនស៊ីនប៉ិច ​ដោយ​គណបក្ស​រាជានិយម​មួយនេះ​បានដាក់​គោលនយោបាយ​សំខាន់​ៗ​ចំនួន​៩​ចំណុច​។ ចំណុច​ទាំងនោះ​រួមមាន ​ការផ្តល់​សេវា​សាធារណៈ និង​ប័ណ្ណ​ក្រីក្រ​ដោយ​មិនរើសអើង ​ការផ្តល់​ប័ណ្ណ​ថែទាំ​សុខភាព ​បង្កើត​ក្រុម​ពិគ្រោះយោបល់​ក្នុងការ​ធ្វើអាជីវកម្ម ​ការគិតគូរ​ពី​វិស័យ​អប់រំ ​ការលុបបំបាត់​គ្រឿងញៀន ​ដំណោះស្រាយ​បញ្ហា​ដីធ្លី ការ​អភិវឌ្ឍន៍​តាម​បណ្តោយ​ព្រំដែន និង​សង្គមកិច្ច​។ តាម​លោក ​ញឿន រ៉ាដែន ​ព្រះរាជបុត្រ​សម្តេច​ក្រុមព្រះ​នឹងមាន​សមត្ថភាព​អាច​ស្តារ​ប្រជាប្រិយភាព​គណបក្សហ្វុនស៊ីនប៉ិច​ឡើងវិញ ​និងមាន​ការ​រំពឹង​ខ្ពស់​ចំពោះ​ការទទួលបាន​អាសនៈ​នៅក្នុង​ការបោះឆ្នោត​នេះ​។
    5/25/2022
    10:41
  • លោក ពេជ្រ ស្រស់៖ មេឃុំ-ចៅសង្កាត់ ត្រូវបង្កើតវេទិកាសាធារណៈមួយខែម្តង ដើម្បីស្តាប់បញ្ហាប្រឈមរបស់ពលរដ្ឋ
    ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង នារាត្រីនេះ គឺមកពី គណបក្សយុវជនកម្ពុជា។ គណបក្សយុវជនកម្ពុជា បានដាក់ចេញគោលនយោបាយអទិភាពចំនួន ៧ចំណុច រួមមាន ការបង្កើតវេទិកាសាធារណៈ ការដោះស្រាយបញ្ហាគ្រឿងញៀន បញ្ហាប្រព័ន្ធសុខាភិបាល បញ្ហាសង្គមកិច្ច កសិកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថវិកានៅមូលដ្ឋាន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥នេះ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថា ក្នុងចំណោមគោលនយោបាយទាំង៧ចំណុចនេះ គឺ មេឃុំ-ចៅសង្កាត់ របស់គណបក្សយុវជនកម្ពុជា ត្រូវតែរៀបចំវេទិកាសាធារណៈ មួយខែម្តង ដើម្បីស្តាប់ពីសំណើ និងបញ្ហាដែលពលរដ្ឋប្រឈមជាប្រចាំ។
    5/23/2022
    12:27
  • លោក សេង សុខខេង៖គណបក្សសញ្ជាតិកម្ពុជាផ្តោតលើការងារកសិកម្មដើម្បីស្រោចស្រង់សេដ្ឋកិច្ច
    ចាប់ពីថ្ងៃទី២០ ខែឧសភានេះ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងធ្វើកិច្ចសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ដែលបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។ នៅថ្ងៃនេះ អ៊ឹង ប៊ុនថន បានសម្ភាស លោក សេង សុខខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា។ គោលនយោបាយ​របស់គណបក្សនេះផ្តោតសំខាន់​លើបញ្ហាកសិកម្ម​ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច ខណៈវិស័យ​ផ្សេងទៀតកំពុង​រង​ផលប៉ះពាល់ដោយសារកូវីដ១៩ និងសង្គ្រាមរវាង រុស្សី និងអ៊ុយក្រែន។
    5/22/2022
    11:57

Rádios semelhantes

Sobre ភ្ញៀវប្រចាំថ្ងៃ

Website da estação

Ouve ភ្ញៀវប្រចាំថ្ងៃ, Rádio Guaíba Clássica E várias outras estações de todo o mundo com a aplicação radio.net

ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

Descarregue agora gratuitamente e ouve facilmente rádio e podcasts.

Google Play StoreApp Store

ភ្ញៀវប្រចាំថ្ងៃ: Rádios do grupo